លោក អ៊ី ឈាន ៖ មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ
ខេត្តប៉ៃលិន៖ លោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានបញ្ជាក់ថា ក្រោមគោលនយោបាយឈ្នះឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាព ពេញលេញបរិបូណ៍ ព្រមទាំងបានស្តារ និងកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។
ខេត្តប៉ៃលិន៖ លោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានបញ្ជាក់ថា ក្រោមគោលនយោបាយឈ្នះឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាព ពេញលេញបរិបូណ៍ ព្រមទាំងបានស្តារ និងកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។
លោក អ៊ី ឈាន ថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំនួន៦២០នាក់ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ នៅក្នុងឱកាសនោះលោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្ត ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានយូរអង្វែង។
លោក អ៊ី ឈាន បានថ្លែងថា ជាក់ស្តែងនៅខេត្តប៉ៃលិន ពីមួយអាណត្តិទៅមួយអាណត្តិ នៃការបោះឆ្នោតជាតិ និងការរបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ប្រជាពលរដ្ឋតែងតែផ្តល់ទំនុកចិត្តលើ គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំនាវាកម្ពុជា យើងទៅរកការអភិវឌ្ឍន៍តាមមូលដ្ឋាន ឃុំ-សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះឥឡូវមានផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរីកឡើងដូចផ្សិត និងសមិទ្ធផលនានាជាច្រើនទៀតដែលបំរើឲ្យ ផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
លោក អ៊ី ឈាន បានបញ្ជាក់ថា ប្រទេសកម្ពុជាធ្លាប់មានសង្គ្រាមជាយូរលង់មកហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋយើងស្លាប់ បែកបាក់ក្រុមគ្រួសារ និងប្រទេសជាតិរងការបំផ្លិចបំផ្លាញខ្ទេចទ្ទីគ្មានសល់អ្វីឡើយ ដោយសារតែសង្គ្រាមផ្ទៃក្នុងខ្លួនឯងបានកាប់សម្លាប់ប្រជាជនស្លូតត្រង់ មិនញញើតដៃធ្វើឱ្យប្រទេសធ្លាក់ក្នុងភាពខ្មៅងងឹតគ្មានពន្លឺរយៈ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នេះក៏ដោយសារតែអ្នកដឹកនាំគ្មានគិតតែពីប្រជាខ្លួនមិនគិតពីសុខទុកប្រជាពលរដ្ឋ បក្សពួកនិយម ស្ថិតក្រោមភាពល្ងង់ខ្លៅ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានស្នាដៃ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពរឹងមាំ និងបានកសាងអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ ហើយបច្ចុប្បន្ននេះគ្មានគណបក្សណាមានសមត្ថភាពដឹកនាំចង្កូតនាវាកម្ពុជាជំនួស គណបក្សប្រជាជនកម្ពុជាបានឡើយ។
ដូច្នេះសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃ ឱ្យបានល្អដើម្បីចូលរួមថែរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំ ហើយមិនត្រូវជឿលើការញុះញង់មួលបង្កាច់ពីសំណាកជនអគតិមួយ ចំនួនដើម្បីបំរើផលប្រយោជន៍នយោបាយ និងបង្កអស្ថិរភាពក្នុងសង្គមឱ្យសោះ។
ទន្ទឹមនេះបងប្អូនប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈឯកសារបំរើឱ្យការបោះឆ្នោតដែល គ.ជ.ប បានកំណត់ឱ្យបានគ្រប់ៗគ្នាដើម្បី បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តដឹកនាំ និងកសាងអភិវឌ្ឍន៍មូលដ្ឋាន របស់បងប្អូនឱ្យកាន់តែរីកចំរើនឡើងថែមទៀត។
លោក កង ថេង ប្រធានគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកាច់ បានឱ្យដឹងថា ឃុំស្ទឹងកាច់មានគ្រួសារបក្ស សរុបចំនួន២៨០៣នាក់ មនុស្សចំនួន១០៤៣៨នាក់ ស្រី៥៥៦៦នាក់ អាយុចាប់ពី១៨ឆ្នាំ ឡើងទៅ៥៨៩៨នាក់ ស្រី៣០៩៧នាក់ ៕
No comments:
Post a Comment