ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ប្រារព្ធបុណ្យ ថ្ងៃ២០ឧសភាឧទ្ទិសមគ្គផលជូនវិញ្ញាណក្ខន្ធជនរងគ្រោះបាត់បង់ជីវិត ដោយអយុត្តិធម៌នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត
កំពង់ឆ្នាំង ៖ លោក ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំងបាន មានប្រសាសន៍ថា ការប្រារព្ធបុណ្យថ្ងៃទី២០ឧសភា ក្នុងគោលបំណនបង្កឡើងនូវគ្រោះ មហន្តរាយ និងសោកដនាកម្មយ៉ាងធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋសម័យនោះ រស់នៅក្នុងគុកឥតជញ្ជាំងគ្មានសិទ្ធិសេរីភាព បំបាត់ចោលនូវទំនៀមទំលាប ប្រពៃណី ជំនឿសាសនា មនុស្សទាំងអស់ត្រូវបែងចែកវណ្ណៈជាបីប្រភេទគឺ ពេញសិទ្ធិ ត្រៀម និងបញ្ញើរ យុវជនយុវនារីត្រូវបានរៀបចំកងចល័ត ឯកុមារា កុមារី រៀបចំកងកុមារ ហើយបង្ខំអោយធ្វើការដូចសត្វធាតុ បង្អត់អាហារមិនថាឈឺឬជាឡើយ ហើយរបបនោះបានបង្ខំឱ្យប្រជាពលរដ្ឋខ្មែរស្លាប់អស់ជាង៣លាននាក់។
ងរំលឹក វិញ្ញាណក្ខន្ធ ដល់ជនរួមជាតិដែលបានស្លាប់ដោយសារ របបវាលពីឃាដ ដ៏សាហាវឃោរឃៅព្រៃផ្សៃ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់១៩៧៩ ដែលបា
លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៧ ក្នងពិធីគោរពវិញ្ញាណក្ខន្ធជូនប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត កំពង់ឆ្នាំង និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទលោកគ្រូអ្នកគ្រូ ព្រះសង្ឃ និងប្រជាពលរដ្ឋចូលរួមចំនួន៦០៧នាក់។
លោកបានមានប្រសាសន៍បន្តថា ថ្ងៃបុណ្យ២០ឧសភានេះ យើងក៏មិនត្រូវបំភ្លេចទេ នូវអ្នកដែលបានជួយសង្គ្រោះយើង អោយបានរស់ឡើងវិញពីរបប ប៉ុល ពត គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលក្នុងរយៈពេល៣៨ ឆ្នាំកន្លងមកនេះ បន្ទាប់ពីថ្ងៃជ័យជំនះ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចប្រមុខដឹកនាំគណ
បក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិ និងប្រជាជនកម្ពុជារស់ក្នុងសន្តិភាព ស្ថេរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍឥតឈប់ឈរ មានទាំងហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិត្រូវបានកសាងយ៉ាងរឹងមាំ ហើយមានឈ្មោះល្បីទាំងក្នុងតំបន់ និងលើពិភពលោក។
បក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិ និងប្រជាជនកម្ពុជារស់ក្នុងសន្តិភាព ស្ថេរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍឥតឈប់ឈរ មានទាំងហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិត្រូវបានកសាងយ៉ាងរឹងមាំ ហើយមានឈ្មោះល្បីទាំងក្នុងតំបន់ និងលើពិភពលោក។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអោយត្រៀមឯកសារតាមការកំណត់របស់ គ.ជ.ប អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថៃ្ងទី៤ខែមិថុនា ទាំងអស់គ្នាសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាបានសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចំរើនថែមទៀត។
នៅចុងបញ្ចប់នៃកម្មវិធីលោក ឈួរ ច័ន្ទឌឿន ថ្នាក់ដឹកនាំអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ រាប់បាតប្រគេនព្រះសង្ឃដើម្បីឧទិសមគ្គផលដល់ដួងវិញ្ញាណក្ខន្ធញ្ញាតិការទាំង៧សន្តាន និងប្រជាជនខ្មែរទាំងអស់ ដែលស្លាប់ដោយអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងវីរៈយុទ្ធជនយុទ្ធនារីស្នេហាជាតិទាំងអស់ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិនិងមាតុភូមិ និងសូមអោយអ្នកទាំងអស់បានយាងយកចាប់កំណើតក្នុងសុគតិភព កុំបីឃ្លាតឡើយ៕
No comments:
Post a Comment