ខេត្តកែបប្រារព្ធពិធីបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «ផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ»
ខេត្តកែប៖ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តកែប បានប្រារព្ធពិធីបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ២០១៧ ក្រោមប្រធានបទ «ផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ» ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប លោក លោកស្រី អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។ ពិធីនេះប្រារព្ធធ្វើនៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ចរិយាវង្ស៕
No comments:
Post a Comment