ភ្នំពេញ៖
អ្នកនំាពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រតិកម្មចំពោះឯកឧត្តម កឹម
សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានបង្ហាញ អកប្បកិរិយាមិនចង់ឲ្យក្រុមកម្មករ
ទទួលបានអត្ថប្រយោជន៏ពី គោលនយោបាយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា
ក្រោយពី សម្តេច បានផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់កម្មករ
ក្នុងជំនួបជាលើកដំបូងរវាងកម្មករ និងសម្តេចនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ។
ការលើកឡើងនេះ
បន្ទាប់ពីមេបក្សប្រឆាំង ឯកឧត្តម កឹម សុខា បានប្រើពាក្យថា "យើងមិនយកទឹកប្រាក់
តួនាទី បុណ្យស័ក្តិ ដើម្បីទៅទាក់ទាញទឹកចិត្ត ប្រជាពលរដ្ឋនោះទេ" ។
ក្នុងជំនួបរវាងសម្តេចតេជោ
និងកម្មករ សម្តេចបានផ្តល់ផលប្រយោជន៍ សំខាន់ជាច្រើន ក្នុងនោះចំណុចសំខាន់គឺ
សម្តេចបានមានប្រសាសន៏ថា ប្រាក់ខែកម្មករនឹងអាច ត្រូវបានតម្លើង ១៦៨ ដុល្លារ
នៅឆ្នាំ២០១៨ ហើយកម្មករជិះរថយន្ត ក្រុងសាធារណៈដោយឥតគិតថ្លៃ ក្នុងរយៈពេល
២ឆ្នាំចាប់ពីខែសីហា ឆ្នាំ២០១៧ ដល់ ខែសីហា ឆ្នាំ២០១៩។
សម្តេចតេជោក៏បានបញ្ជាឲ្យមន្រ្តី
អាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ពិនិត្យ ក្នុងការតបណ្តាញទឹក
ភ្លើងទៅតាមផ្ទះដែលកម្មករជួលនៅ ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានលើក
យកចិត្តទុកដាក់ ចំពោះស្ត្រីជាកម្មការិនី មានផ្ទៃពោះដោយបានផ្តល់ប្រាក់បន្ថែម ១២០%
សម្រាប់សម្រួលនៅពេលឆ្លងទន្លេ និងមានចំណុចផ្សេងជាច្រើនទៀត។
លោក
សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២១ សីហាថា "បន្ទាប់ពីសម្តេចតេជោ មានគោលនយោបាយជាកាដូជូន
កម្មករនិយោជិតរួចមក មានមេបក្សប្រឆាំងមួយនោះ បាន និយាយដៀមដាមថា សម្តេចតេជោទិញទឹកចិត្តកម្មករនិយោជិត
។ ការនិយាយបែបនេះ មានន័យថា មេបក្សនោះមិនចង់ឲ្យកម្មករនិយោជិត ទទួលបានអត្ថប្រយោជន៍
ពីគោលនយោបាយ របស់សម្តេចតេជោ ហ៊ុន សែនទេ បានសេចក្តីថា មិនចង់ឲ្យកម្មករនិយោជិតមានជីវ
ភាពល្អប្រសើរទេ ។ ដោយឡែកយើងខ្ញុំជំនួសអោយកម្មករកម្មការិនី មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែល សម្តេចមានការយកចិត្តទុកដាក់យ៉ាងខ្លាំង និងជារៀងរាល់ពេលដែលប្រជាពលរដ្ឋមានទុកលំបាក ។ ផ្ទុយទៅវិញ ដូច្នេះ សូមបងប្អូនកម្មករនិយោជិតចំណាំមុខមេបក្ស ប្រឆាំងនេះ
ឲ្យច្បាស់តាមការគួរចុះ" ។
No comments:
Post a Comment