Breaking

Tuesday 15 August 2017

សម រង្សុី ធ្វើនយោបាយដូចអំពិលអំពែក យកអ្នកគាំទ្រទៅស្លាប់រួចយកខ្មោចធ្វើបុណ្យរៃអង្គសយកលុយចាយ

ជីវិតនយោបាយប្រឆាំងបង្គ្រប់កិច្ចរបស់លោក សម រង្សុី គឺធ្វើនយោបាយទេសចរណ៍ប្រមូលលុយអ្នកគាំទ្រនៅក្រៅប្រទេសដើរចាយ និងយកអយុជីវិតអ្នកគាំទ្រមកធ្វើជាល្បេងលេងសើច បោកអ្នកគាំទ្រឲ្យទៅស្លាប់ រួចយកខ្មោចអ្នកគាំទ្រដើរធ្វើបុណ្យ ដើម្បីរៃអង្គាសយកលុយមកចាយខ្លួនឯង ដោយគ្មានគិតអាណិតអ្នកគាំទ្ររបស់ខ្លួនឡើង ។  



ពេលត្រូវរូវជាមួយសម្តេច ហ៊ុន សែន គឺលោក សម រង្ស៊ី ដើរលេងសប្បាយជាមួយនឹងយ៉ាងរីករាយដោយគ្មានខ្វល់អ្វីទាំងអស់ពីសុខទុក្ខរបស់អ្នកគាំទ្រ នៅខាងក្រោមដែលមន្ត្រីរបស់សម្តេច ហ៊ុន សែន ។ តែដល់ពេលមិនត្រូវជាមួយនឹងសម្តេច ហ៊ុន សែន គឹលោក សម រង្សុី ចាប់ផ្តើមបញ្ឆេះកំហឹងឲ្យអ្នកគាំទ្រស្ម័គ្រស្មោះនឹងខ្លួនប្តូរជីវិត ដើម្បីយកខ្មោចអ្នកគាំទ្រ ដែលស្លាប់នោះទៅធ្វើអាជីវកម្មនយោបាយផង និងរៃអង្គាសយកលុយចាយផង ។ 



តាំងពីលោក សម រង្សុី ចេញធ្វើនយោបាយជាមេដឹកនាំ គណបក្សប្រឆាំងបង្គ្រប់កិច្ចនាឆ្នាំ ១៩៩៥ រហូតមកដល់បច្ចុប្បន្ននេះ មានអ្នកគាំទ្រដែលត្រូវបានលោក សម រង្ស៊ីបោះបង់ចោល ដែលបានចូលរួមបាតុកម្ម ដឹកនាំដោយលោក សម រង្សុី នោះគឺរាប់រយនាក់ ដែលរួមមានតាំងពីកម្មករ កម្មការនី ពលរដ្ឋសមញ្ញ អ្នកកាសែត អ្នកនយោបាយ សកម្មជនសហជីពជាច្រើននាក់ ។ 



អ្នកនយោបាយ សកម្មជនសហជីព ព្រមទាំងអ្នកកាសែតក្តី ដែលស្លាប់ ព្រោះដើរតាមលោក សម រង្ស៊ី នោះមិនទាន់មាននរណាម្នាក់ទទួលបានការការពារទាមទារយកយុត្តិធម៌ពិតប្រាកដ ដែលលោក សម រង្ស៊ី បានធ្វើការអុចអាល លាបពណ៌ទៅលើគេលើឯង ជាហេតុធ្វើអោយគេមិនពេញចិត្តខ្លាំងចំពោះទង្វើអស់នេះ ។ 




ទាំងអស់នេះវាចរឹតនយោបាយអំពិលអំពែករបស់លោក សម រង្សុី ដែលរមែងបោកប្រាស់អ្នកគាំទ្រខ្លួន និងពង្វក់អ្នកគាំទ្រខ្លួន ដោយគ្មានការអាណិតអាសូរទេ ។ លោក សម រង្សុី ចាត់ទុកអ្នកគាំទ្ររបស់ខ្លួន ជាតួអង្គសម្រាប់ចំណាយ សម្រាប់យកឈាមមកធ្វើជាកម្រាលព្រហ្មឲ្យខ្លួនដើរជាន់ ។ បណ្តាញអ្នកហែរហមលោក សម រង្សុី នៅឯក្រៅប្រទេសពួកគេនឹងបានលេសបង្កើតកម្មវិធីធ្វើបុណ្យរៃអង្គាសយកលុយឲ្យ សម រង្សុី ដើរចាយ គឺយកខ្មោចអ្នកគាំទ្រដែល គេបាញ់សម្លាប់នោះទៅធ្វើអាជីវកម្មបានលុយចាយ ។ 



បើពលរដ្ឋខ្មែរ នៅបន្តជឿលើពួកអ្នកនយោបាយដែលគ្មានគុណធម៌ ដែលចូលចិត្តយកខ្មោចអ្នកគាំទ្ររបស់ខ្លួន ទៅធ្វើអាជីវកម្មរៃអង្គាសលុយសម្រាប់ដើរចាយ ដើរធ្វើទេសចរណ៍បែបនេះទៀត គឺទុក្ខរបស់ពលរដ្ឋខ្មែរមិនអាចរំដោះបានទេ ហើយការចូលរួមសកម្មភាពនយោបាយ របស់អ្នកគាំទ្រ បានត្រឹមតែជួយបង្គ្រប់ទឹកឲ្យពួកអ្នកនយោបាយបង្គ្រប់កិច្ចអស់នេះបោកពីមួយអាណត្តិហើយទៅមួយអាណត្តិទៀតតែប៉ុណ្ណោះ​ ៕

No comments:

Post a Comment

Adbox